ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបើកឯកសារពិគ្រោះថ្លៃ ស្តីពីការផ្គត់ផ្គង់ទំនិញ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។ ក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបើកឯកសារពិគ្រោះថ្លៃ ស្តីពីការផ្គត់ផ្គង់ទំនិញ ដែលមានចំនួន ០៣ គម្រោងដូចជា៖ ប្រេងឥន្ធនៈ និងប្រេងរំអិល, សម្ភារការិយាល័យ និងការបោះពុម្ភ, សម្ភារ និងឧបករណ៍ដឹកជញ្ជូន ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមលទ្ធកម្មមន្ទីរ អនុប្រធានក្រុមលទ្ធកម្ម ប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងខេត្ត ក្នុងនោះផងដែរ។